មកដល់ឆាប់ៗនេះ | Coming Soon
Price of Love (តម្លៃស្នេហ៍)
សង្ខេបរឿង - Synopsis :
ជីវិតជោគជ័យរបស់រិទ្ធិត្រូវក្រលាប់ចាក់ នៅពេលប៉ាម៉ាក់រិទ្ធទទូចឲ្យគេទៅជួបនារីម្នាក់ដែល ពួកគាត់ចង់ឲ្យគេរៀបការជាគូអនាគត។ ដោយខ្លាចបាត់បង់សេរីភាព រិទ្ធិកុហកថាគេកំពុងមានស្នេហាជាមួយនារីម្នាក់។ ប៉ុន្តែប៉ាម៉ាក់របស់គេត្រូវការជួប ”នារីម្នាក់នោះ”។ រិទ្ធិមានរយៈពេលប្រាំថ្ងៃដើម្បីបញ្ចុះបញ្ចូលនារីណាម្នាក់ក៏បានមកបន្លំធ្វើជាមិត្តស្រី ដើម្បីបញ្ឆោតភ្នែកប៉ាម៉ាក់គេ។ នាទីចុងក្រោយ រិទ្ធជួបឆៃយ៉ាដែលជានារីលក់ស្រាបៀរ។ តើឆៃយ៉ានឹងជាដំណោះស្រាយបញ្ហាគេដែរឬអត់? ឆៃយ៉ាធ្វើជាមិត្តស្រីរបស់រិទ្ធបានល្អឥតខ្ចោះ។ ប៉ាម៉ាក់របស់រិទ្ធលង់ជឿនិងពេញចិត្តនាងជាខ្លាំង។ ភ្លាមៗនោះដែរ រិទ្ធិដឹងខ្លួនថាគេត្រូវប្រឈមនឹងបញ្ហាថ្មីមួយទៀត។ តើគេត្រូវធ្វើដូចម្តេចដើម្បីគេសវេចពីការរៀបការជាមួយឆៃយ៉ា? ភាពយន្តនេះបញ្ចប់ដោយឈុតឆាកប្រដេញគ្នាជិះអូប័រនៅសមុទ្រកំពង់សោម។ Successful young man Rith's life is turned upside down when his parents insist that hemeets the girl they want him to marry. Desperate for freedom, Rith pretends he’s already in love with someone else. But his parents demand to meet this ‘someone else’. Rith has five days to persuade someone – anyone! - to pose as his girlfriend to trick his parents. At the last moment, he meets a beer girl - Chhaya. Is she the answer to his problem? Chhaya plays the part of respectability all too well: Rith’s parents fall for her big time. Suddenly Rith finds himself with a completely different problem. How to avoid marrying Chhaya? The movie ends with a spectacular climax in a speedboat off the coast of Kampong Som.

Movie Rate : G
Runtime : 1 Hrs 46 Min
Director : N/A
Genre : N/A
Back